khmer eng
  • ឯកឧត្តម ម៉ម ប៊ុននាង នាំយកម៉ាស៊ីនពិនិត្យសម្ពាធបេះដូង និងម្សៅទឹកដោះគោ ប្រគល់ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧(មន្ទីរពេទ្យគន្ធបុប្ផាទី៣ ខេត្តសៀមរាប)
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ អ្នកនាំពាក្យព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញនាំយកម៉ាស៊ីនពិនិត្យសម្ពាធបេះដូង ចំនួន០១គ្រឿង និងម្សៅទឹកដោះគោសម្រាប់ទារក និងកុមារ ម៉ាក PURELAC ចំនួន ៥.៤៧២កំប៉ុង (ក្នុង១កំប៉ុង=៨០ក្រាម ស្មើនឹង ៤.៣៣៧,៦គីឡូក្រាម) ពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ប្រគល់ជូនដល់លោកវេជ្ជបណ្ឌិត យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧(មន្ទីរពេទ្យគន្ធបុប្ផាទី៣ ខេត្តសៀមរាប) នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប។
    បន្ទាប់មក គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញទស្សនកិច្ចមន្ទីរពេទ្យជ័យវរ្ម័នទី៧(មន្ទីរពេទ្យគន្ធបុប្ផាទី៣ ខេត្តសៀមរាប) ព្រមទាំងសួរសុខទុក្ខ និងចែកជូនថវិកាដល់ឪពុក ម្តាយ របស់ទារក និងកុមារ ដែលកំពុងសម្រាកព្យាបាលជំងឺ ក្នុងម្នាក់ថវិកា៥ម៉ឺនរៀល ដោយចំណាយសរុបថវិកាចំនួន២០លានរៀល ដែលជាថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសំណើរបស់រដ្ឋសភាសុំឱ្យពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាង/សេចក្តីស្នើច្បាប់ចាំបាច់ចំនួន២
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត